ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណិត្តិទី៣ ដែលមានរបៀបវារៈ ចំនួន០៧ បានលើកមកយកពិនិត្យ ពិភាក្សា និងអនុម័ត
ភ្នំពេញ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណិត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្ត ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងនោះមានរបៀបវារៈ ចំនួន០៧ បានលើកមកយកពិនិត្យ ពិភាក្សា និងអនុម័ត រួមមាន៖
១. សេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២. សេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៣. សេចក្ដីព្រាងរបាយការណ៍បូកសរុប ស្ដីពីវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅតាមក្រុងស្រុក ប្រចាំឆ្នាំ២០២២
៤. សេចក្ដីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ
៥. សេចក្ដីព្រាងលើសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៣ -២០២៥ របស់រដ្ឋបាលខេត្ត
៦. សេចក្ដីព្រាងលើប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឆ្នាំ២០២៤ -២០២៦
៧. បញ្ហាផ្សេងៗ ៕