**ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យក្រសួងអប់រំបង្កើតបណ្ណាល័យ ដាក់និក្ខេបបទរបស់និស្សិត ដើម្បីឲ្យអ្នកជំនាន់ក្រោយ ងាយស្រួលសិក្សាស្រាវជ្រាវ**ប្រតិបត្តិការមួយយប់ ក្នុងស្រុកបសេដ្ឋឃាត់មុខសញ្ញាក្មេងទំនេីង៣ក្រុមផ្សេងគ្នា មានអាវុធកែច្នៃតាមខ្លួន កាំបិតផ្គាក់ និងដាវកែច្នៃ**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សា បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើង**សម្តេចធិបតី អំពាវនាវនិស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយម ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម**បណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាស**លោក ចូ បៃដិន ស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី**ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីកាត់បន្ថយការចំណាយលើវិស័យការពារជាតិ**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២

ក្រុមការងាររុះរើកាស៊ីណូ នៅប៉ោយប៉ែត ដែលឆេះកន្លងមក ប្រទះឃើញសពជនរងគ្រោះម្នាក់ទៀត ជាជនជាតិថៃ នៅក្នុងបន្ទប់ទឹកជាន់ទី១០

ក្រុមជំនាញបានប្រទះឃើញសពម្នាក់ទៀតក្នុងចំណោម២៦នាក់ ក្នុងករណីអគ្គីភ័យឆេះកាស៊ីណូនៅប៉ោយប៉ែត កន្លងមក នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សពជនរងគ្រោះត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ទឹករួមជាន់ទី១០ កាស៊ីណូហ្រ្គែនដាយមិន នៅល្ងាចម៉ោង៥ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ សរុបអ្នកស្លាប់ដោយសារអគ្គីភ័យឆេះកាស៊ីណូនៅប៉ោយប៉ែតកន្លងមកបានកើនដល់ ២៧នាក់ ហើយ ។

យោងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចនិងក្រុមការងាររុករកសព និងរើគំនរបែកបាក់ កាស៊ីណូនៅប៉ោយ ប៉ែតកន្លងមក បានប្រាប់ឲ្យដឹងថា៖ ខាងក្រុមហ៊ុនកាស៊ីណូហ្រ្គែនដាយមិន ទើបបានរកឃើញសពជនរងគ្រោះក្នុងគ្រោះអគ្គីភ័យឆេះកាស៊ីណូចំនួន១នាក់ទៀត នៅអគារសណ្ឋាគារជាន់ទី១០ ក្នុងចំណុចបន្ទប់ទឹករួម លុះនៅម៉ោងវេលាម៉ោង ៥ល្ងាច ឡានពេទ្យ បានដឹកសពយកទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីធ្វើកោសលបច្ច័យ លុះដល់វេលាម៉ោង ៦ យប់ក្រុមការងារបានពិនិត្យសពរួច លទ្ធផលគឺ សពជនរងគ្រោះស្លាប់ដោយសារឈ្លក់ផ្សែងភ្លើង បង្កថប់ដង្ហើម នៅលើឯកសារសព មានអត្តសញ្ញាណ១សន្លឹក ឈ្មោះ ចាវីវ៉ាត ភឺចាប៉ាល់( Chavivat peechapol) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB1916225 ។

សពត្រូវរក្សាទុកក្នុងបន្ទប់រក្សាសពនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត រង់ចាំទំនាក់ទំនងប្រគល់ជូនទៅភាគីថៃ ដើម្បីដឹកយកទៅប្រគល់បន្តដល់ក្រុមគ្រួសារសព ។

សូមរំលឹកថា៖ អគារកាស៊ីណូ ហ្គ្រេន ដាយមិន (Grand Diamond City) និងកាស៊ីណូប៉ោយប៉ែតរីសត( Casino Poipet Resort) នៅប្លុកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ផ្លូវជាតិលេខ៥ ក្នុងភូមិប៉ោយ ប៉ែតនិងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវអគ្គីភ័យឆេះខ្ទេច ដែលបង្កពីទុស្សេខ្សែភ្លើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសង្គ្រោះ រុករក មានកម្ពុជា និងថៃបាន បិទបញ្ចប់ប្រតិបត្តិការរុករកសពកាលពីល្ងាចថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២កន្លងមក។ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ។ក្នុងនោះទាំងអ្នករបួសនិងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១.០០៩នាក់ និងខាងថៃចំនួន២២១នាក់ ក្នុងចំណោមសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់១នាក់ ម៉ាឡេស៉ី១នាក់ សង្ស័យចិន១នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់ (មិនមែនជាតិខ្មែរ) ៕

អត្ថបទដែលជាប់ទាក់ទង