លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ និងលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ព្រមទាំងការធ្វើបទបង្ហាញផលប៉ះពាលសុខភាពកុមារបង្កដោយលោហធាតុសំណ ។
កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពីលោកជំទាវអគ្គលេខាធិការរងទី១ ឯកឧត្តមអគ្គលេខាធិការរងទី២ នាយក នាយិកា នាយករង នាយិការង មន្ត្រីកាកបាទក្រហមកម្ពុជា ប្រមាណ ៦០នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា៕