ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញផ្តល់កាមេរ៉ាវីដេអូដល់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងលោកស្រី ហែម សុគន្ធពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ចូលជួបសម្តែងការគួរសម និងប្រគល់ជូនកាមេរ៉ាវីដេអូចំនួន ០១ឈុត ក្នុងមួយមន្ទីរដើម្បីបម្រើការងារនៅក្នុងអង្គភាព ៕