លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៦) នៅតាមទីតាំងចាក់វ៉ាក់សាំងនានា ក្នុងខេត្តកោះកុង
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នាព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៦) នៅតាមទីតាំងចាក់វ៉ាក់សាំងនានា ក្នុងខេត្តកោះកុង ដែលមានដូចជា ផ្សារដងទង់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសតេជោសែនកោះកុង តំបន់សេដ្ឋកិច្ចពិសេស និងសាលាខេត្តកោះកុង ៕