នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញចូលជួបជូនពរ ឯកឧត្តម វ៉ាង វិនធាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន នាពេលខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលជួបជូនពរ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី នៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ៕