ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភថ្លៃព្យាបាលជំងឺ លោកយាយ គឹម ថន អាយុ ៧៦ ឆ្នាំ ដែលមានជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ
ភ្នំពេញ៖ លោកយាយ គឹម ថន អាយុ ៧៦ ឆ្នាំ មានជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ ដែលធ្វើអោយគាត់ ហត់ខ្លាំង ពិបាកដកដង្ហើម រស់នៅភូមិ បឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។ ដោយកង្វះលទ្ធភាពព្យាបាលបានត្រឹមត្រូវ បណ្តាលឱ្យសភាពជំងឺរបស់លោកយាយ កាន់តែវិត្តន៍ទៅមុខ។
ក្រោយពីទទួលបានបានការព្យាបាលពី ក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូង និងសរសៃឈាម នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ ចាប់ពីពេលចូលសម្រាកពេទ្យ កាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២៣មក សុខភាពរបស់គាត់កាន់តែល្អប្រសើរឡើង និងបានធូរស្បើយហើយ ។
គ្រូពេទ្យបានអនុញ្ញាតអោយ គាត់ចេញពីមន្ទីរពេទ្យ កាលពី ថ្ងៃ ១១ មករា ២០២៣ និងធ្វើការណាត់ជួបដើម្បីបន្តការតាមដានការព្យាបាលអោយបានត្រឹមត្រូវ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី៕