នគរបាលខណ្ឌដង្កោ ចុះជួយសង្គ្រោះប្រជាពលរដ្ឋលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត ចំនួន ១០សង្កាត់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ មាន២៩ភូមិ (ចំនួន ៩៥៣ខ្នងផ្ទះ ១០២៦គ្រួសារ មនុស្ស៤០៣៥នាក់ ផ្លូវបេតុង១៤ខ្សែ វត្ត២ មណ្ឌលសុខភាព២ សាលាសង្កាត់២ និងប៉ុស្តិ៍នគរបាលរដ្ឋបាល០២)
សង្កាត់ទាំង១០នោះរួមមាន៖ សង្កាត់សាក់សំពៅ៦ភូមិ, សង្កាត់ស្ពានថ្ម ៥ភូមិ, សង្កាត់ក្រាំងពង្រ ៣ភូមិ, សង្កាត់គងនយ ៣ភូមិ, សង្កាត់ទៀន ៣ភូមិ, សង្កាត់ព្រែកកំពឹស ៣ភូមិ, សង្កាត់ជើងឯក ២ភូមិ, សង្កាត់ព្រៃស ២ភូមិ, សង្កាត់ដង្កោ១ភូមិ,សង្កាត់ព្រៃវែង ១ភូមិ៕