ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ នៅឃុំត្រពាំងវែង
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០) នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋសរុបជាង៣០០នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា(៧ មករា ១៩៧៩-៧ មករា ២០២៣) នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានឧបត្ថម្ភថវិកាជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងម្នាក់ៗទទួលបានថវិកា ២មុឺនរៀល ឧបត្ថម្ភថវិកាសម្រាប់អភិវឌ្ឍន៍លេីប្រព័ន្ធលូ ៨០មុឺនរៀល និងថវិកាចំណាយផ្សេងៗក្នុងកម្មវិធីសរុប១៥លានរៀល ៕