ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូស៊ីមបាវ៉េ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការត្រួតពិនិត្យ វាយតម្លៃការផ្តល់សេវាសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូស៊ីមបាវ៉េ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការត្រួតពិនិត្យ វាយតម្លៃ លើការផ្តល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការងារគណនេយ្យភាពសង្គម។
កិច្ចប្រជុំនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប៕