ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ អ៊ូច សាវីន នាយរងអធិការកិច្ច កងទ័ពជើងគោក
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ រសៀលថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ទោ អ៊ូច សាវីន នាយរងអធិការកិច្ច កងទ័ពជើងគោក ដែលទទួលមរណភាពដោយរោគាពាធ នៅមន្ទីរពេទ្យព្រះកេតុមាលា ១៧៩ (ភ្នំពេញ) និងបាននាំសពមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ក៏បាននាំយកថវិការបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ចំនួន ១លានរៀល ចូលរូមក្នុងពិធីបុណ្យសពនេះផងដែរ ៕