សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ម៉ាល់ឌីវ នឹងបន្ដគាំទ្រកម្ពុជា ដើម្បីឲ្យក្លាយទៅជាសមាជិកសង្កេតការណ៍ នៅអង្គការ OIC
ភ្នំពេញ៖ ក្នុងសន្និសីទរួមគ្នាជាមួយឯកឧត្ដម មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ នាថ្ងៃទី១៦ មករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដោយសង្ឃឹមថា ម៉ាល់ឌីវ នឹងបន្ដគាំទ្រកម្ពុជា ដើម្បីឱ្យក្លាយទៅជាសមាជិកសង្កេតការណ៍ របស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) នាពេលមុខនេះ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាចង់ក្លាយទៅជាសមាជិក OIC ជាអ្នកសង្កេតការណ៍ ហើយសង្ឃឹមថា កម្ពុជានឹងក្លាយជាតួរអង្គដ៏សំខាន់ នៃការធ្វើសុខដុមនីយកម្ម ជាតិសាស្ដ្រ និងសាសនា នៅកម្ពុជា ៕