**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីម៉ាល់ឌីវ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅក្នុងឱកាសដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅសាធារណរដ្ឋម៉ាល់ឌីវ។

នៅក្នុងលទ្ធផលនៃជំនួបនោះផងដែរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រោយជំនួប ថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាទៅលើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានការរីករាយ ដែលអាចឃើញ និងសម្រេចបានកិច្ចព្រមព្រៀងទិដ្ឋាការ រវាងប្រទេសយើងទាំងពីរ។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល ៣០ថ្ងៃ។ ឯកឧត្តមបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរបានពិភាក្សាគ្នាលើការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍លើវិស័យបដិសណ្ឋារកិច្ច នៃវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ។ ឯកឧត្តមបានមានប្រសាសន៍ជម្រាបជូនថា ប្រទេសម៉ាល់ឌីវ នឹងផ្ដល់ កម្មសិក្សាការីកម្ពុជាចំនួន២០នាក់ ទៅតាម Resort ផ្សេងៗ ដើម្បីបង្កើននូវចំណេះជំនាញផ្នែកវិស័យទេសចរណ៍។ ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏រីករាយក្នុងការផ្ដល់ការហ្វឹកហាត់ដល់មន្ត្រីការពារជាតិរបស់កម្ពុជាក្នុងការហ្វឹកហាត់មុជទឹកជាមូលដ្ឋានក្នុងប្រទេសម៉ាល់ឌីវ សម្រាប់ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយឆ្មាំសមុទ្រម៉ាឌីវ ។ ក្នុងនោះ ឯកឧត្តមក៏បានមានប្រសាសន៍ទៀតថា ប្រទេសម៉ាល់ឌីវ នឹងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា មកសិក្សានៅសាកលវិទ្យាល័យជាតិ នៃប្រទេសម៉ាឌីវផងដែរ។

នៅឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវការផ្តាំផ្ញើ និងការអញ្ជើញរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ មកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាពិសេសអំឡុងពេលដែលកម្ពុជារៀបចំស៊ីហ្គេមនៅពាក់កណ្ដាលឆ្នាំ២០២៣។

សម្តេចតេជោបានជ្រើសរើសផ្លូវមួយខ្សែ នៅខេត្តមាត់សមុទ្រ ដាក់ជាឈ្មោះជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយ នឹងរកពេលវេលាសមស្របណាមួយដើម្បីសម្ពោធរួមគ្នាតែម្ដង។
សម្តេចតេជោក៏បានស្នើឱ្យមានការពង្រីកវិសាលភាពវិស័យវប្បធម៌រវាងកម្ពុជា-ម៉ាល់ឌីវ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងអំពីការផ្តល់អាហារូករណ៍ទៅវិញទៅមកដល់និស្សិតកម្ពុជា និងម៉ាល់ឌីវ ទទួលបាននូវការសិក្សាចំណេះដឹងផ្សេងៗរវាងប្រទេសទាំងពីរ។ សម្តេចតេជោបានលើកឡើងថា ប្រទេសម៉ាល់ឌីវជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ហើយសម្តេចចង់ឱ្យតំបន់តារាសាគររបស់ប្រទេសកម្ពុជា អភិវឌ្ឍដូចមាត់សមុទ្រម៉ាល់ឌីវ ដែរ។

សម្តេចតេជោ សង្ឃឹមថា អង្ករកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល៥ឆ្នាំ និងកំពុងឈរលេខ១ នឹងទទួលបានការពេញនិយមពីប្រជាជនម៉ាល់ឌីវ និងភ្ញៀវទេសចរក្នុងប្រទេសនេះ។

ជាមួយគ្នានោះ សម្តេចតេជោបានលើកឡើងថា ផលិតផលត្រីរបស់ម៉ាល់ឌីវ ក៏អាចនាំទៅកាន់ប្រទេសកម្ពុជាផងដែរ ជាពិសេសសម្រាប់ត្រីខកំប៉ុងដែលកម្ពុជាត្រូវការច្រើនបំផុតក្នុងមួយឆ្នាំៗ។

សម្តេចតេជោសង្ឃឹមថា ម៉ាល់ឌីវ ក៏នឹងគាំទ្រកម្ពុជា ក្នុងការក្លាយជាសមាជិកសង្កេតការណ៍ នៃអង្គការ OIC នៅពេលខាងមុខ។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង