**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

តុលាការកោះហៅជនរងគ្រោះពាក់ព័ន្ធបទឆបោកនិងរំលោភល់ទំនុកចិត្តស៊ីដាច់លុយជនរងគ្រោះជិត៤ម៉ឺនដុល្លារដោយជនសង្ស័យ៣នាក់

ភ្នំពេញ៖ តុលាការខេត្តព្រះសីហនុបានសម្រេចចេញដីការកោះហៅថ្នាក់ដឹកនាំក្រុមហ៊ុនគម្រោងផលិតបេតុងចំនួន៣នាក់ពីបទឆបោកនិងរំលោភទំនុកចិត្តករណីស៊ីដាច់លុយជនរងគ្រោះជិត៤ម៉ឺនដុល្លារអាមេរិក។

យោងតាមដីការរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះហីនុបានចេញដីកោះហៅជនរងគ្រោះឈ្មោះ ពិន ប៉ែតនិងជនត្រូវចោទពីបទ.ឆបោកនិងរំលោភលើទំ នុកចិត្តមានចំនួន បីនាក់១.ឈ្មោះ ខាន់ វណ្ណៈភេទប្រុស ជាអគ្គនាយកក្រុមហ៊ុន ផលិតបេតុងខេវីអិន (KVN),២.ឈ្មោះ ជា រិទ្ធី ភេទប្រុស អគ្គនាយករងនិង៣.ឈ្មោះ សៀន ស្រីម៉ៅ ភេទស្រី ជាប្រធានគណនីយ្យ។

តាមជនរងគ្រោះឈ្មោះ ពិន ប៉ែតបាននិយាយថាក្រុមហ៊ុនគម្រោងផលិត បេតុងខេវីអ៊ិន(KVN)នេះបានជួលរថយន្តគាត់ចំនួន៣គ្រឿងសម្រាប់ដឹកបេតុងនិងជួលគាត់បម្រើការងារនៅក្នុងក្រុមហ៊ុនតែមិនបានបើកប្រាក់ខែនិងថ្លៃជួលរថយន្តេទេ។

ជនរងគ្រោះឈ្មោះ ពិន ប៉ែត បានបញ្ជាក់លោកបានប្តឹងឈ្មោះខាន់ វណ្ណៈ,ជា រិទ្ធីនិងសៀន ស្រី ម៉ៅ បានជួលរថយន្តធន់ធំចំនួន៣គ្រឿង(មានស្លាកលេខ 5A-0084, លេខ5A-0083, 5A-3024) ជួលក្នុងការដឹកស៊ីម៉ង់ត៍ក្នុងតម្លៃ៥០០០ ដុល្លារអាមេរិកក្នុង១ខែ ( រយៈពេល ៣ខែ)។ហើយ ប្រាក់ថ្លៃឈ្នួលសរុប ២ម៉ឺន៥ពាន់៧១៧.៥ដុល្លារនិងប្រាក់ ១ម៉ឺនដុល្លារទៀតដែលតំណាងក្រុមហ៊ុននេះបានលួងលោមឲ្យគាត់បានចូលភាគហ៊ុន ។

ជនរងគ្រោះឈ្មោះពិន ប៉ែត បាននិយាយថាលោកប្តឹងទាមទារ ប្រាក់ចំនួន ៣ម៉ឺន ៥ពាន់៧១៥.៥ដុល្លារអាមេរិក ប្តឹងទៅសាលាដំបូងខេត្តព្រះសីហុ ដើម្បីស្នើសុំតុលាកា រទាមទារសំណងការខូចខាតនិងផ្តន្ទាទោសជនសង្ស័យ ទៅតាមច្បាប់។

បើតាមជនរងគ្រោះក៏បានឲ្យដឹងថាមិនមែនតែគាត់ម្នាក់ទេបានរងគ្រោះដោយសារការចាញ់បោកថ្នាក់ដឹកនាំក្រុមហ៊ុនខាងលើនេះគឺមានប្រជាពលរដ្ឋជាច្រើននាក់ អាចនិយាយថាប្រ ហែល១០០នាក់ឡើងទៅ ដែលរងគ្រោះដោយសារក្រុមហ៊ុននេះ។ ហើយអ្វីដែលចាញ់ បោកនោះគឺដោយសារតែគេយល់ឃើញការផ្តល់យោបល់អូសទាញណែនាំពីម្ចាស់ក្រុមហ៊ុន ក៏ដូចជាលោក សៀវ សុផល ដែលគេហៅថាគ្រូជោគជ័យបានផ្តល់គំនិត ទើបពួកគាត់ធ្លាក់ ខ្លួនចាញ់បោកបែបនេះ។

បើតាមរងរងគ្រោះផ្សេងទៀតបានឲ្យដឹងថា ជុំបរិវេណក្រុមហ៊ុន ផលិតបេតុងនេះ មានដីលោកគ្រូជោគជ័យ សៀវ សុផល ដែលដីរបស់គាត់ពេលមុនគ្មានផ្លូវល្អចូលទៅដល់ទេ ។ ប៉ុន្តែក្រោយពីប្រជាពលរដ្ឋដែលរងគ្រោះថានាំចូលរួមជាថវិការដើមរកស៊ីជាមួយក្រុមហ៊ុនខាងលើកក៏នាំគ្នាធ្វើផ្លូវចូលបានស្រួលទៅកាន់ដីចម្ការរបស់លោកសៀវ សុផល ដែលបច្ចុប្បន្ននេះដី មានការអភិវឌ្ឍផ្ទះកញ្ចុះជាច្រើន។

ជាមួយគ្នានោះដែរជនរងគ្រោះក៏បានឲ្យដឹងថា ពួកគាត់ត្រៀមប្តឹងបក្សពួកផ្សេងទៀតដែលបោកលុយពីប្រជាពលរដ្ឋ ទៅតុលាការរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ ជាពិសេស សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីឲ្យអន្តរាគមន៍រកយុត្តិធម៌ក្នុងសំណុំរឿងនេះផងដែរ។

ឆ្លើយប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី១៧ខែមករា ឆ្នាំ២០២៣ជនត្រូវចោទម្នាក់ក្នុង ចំណោមមនុស្សចំនួន៣នាក់ឈ្មោះ ជា រិទ្ធីបាននិយាយថាជនរងគ្រោះបានប្តឹងរូបគាត់(ជា រិទ្ធី)នោះមិនត្រឹមត្រូវទេ។ហើយលោកបានដឹងថាមានថ្នាក់ដឹកនាំច្រើនក្នុងរឿងនេះមិនមែនតែរូបគាត់ម្នាក់ជាអ្នកទទួលខុសត្រូវទាំងស្រុងទេ។

បើតាមដីកការរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុលោក លី លីបម៉េងបានកោះហៅជនរងគ្រោះជាដើមបណ្តឹងឲ្យចូលខ្លួនបំភ្លឺលើដំណើររឿងបទ.ឆបោកនិងរំលោភលើទុកចិត្ត ដែលមានជនត្រូវចោទឈ្មោះ ខាន់ វណ្ណៈភេទប្រុស ជាអគ្គនាយកក្រុមហ៊ុន ផលិតបេតុងខេវីអិន(KVN),២.ឈ្មោះ ជា រិទ្ធី ភេទប្រុស អគ្គនាយករងនិង៣.ឈ្មោះ សៀន ស្រីម៉ៅ ភេទស្រី៕

អត្ថបទដែលជាប់ទាក់ទង