**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញចុះពិនិត្យដោយផ្ទាល់ ស្ថានភាពទឹកជំនន់ ដែលបណ្តាលឲ្យផ្ទះពលរដ្ឋបាក់ស្រុតចូលក្នុងព្រែក នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ

នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិកាក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយសង្គ្រោះ គ្រោះមហន្តរាយនៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃអង្គារ៍ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ ស្ថានភាពទឹកជំនន់ ដែលបានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋបាក់ស្រុតចូលក្នុងព្រែក ស្ថិតនៅភូមិព្រែកថៅ សង្កាត់រការខ្ពស់ក្រុងតាខ្មៅ ភូមិព្រែកខ្សេវ និងភូមិព្រែកសំរោង ស្រុកស្អាង ខេត្តកណ្តាល ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមករានេះ ផ្ទះប្រជាពលរដ្ឋបានបាត់ស្រុតទាំងស្រុង ៦ខ្នង មាន៧គ្រួសារ មនុស្ស៣១នាក់ ប៉ះពាល់ធ្ងន់ធ្ងរ៦១ខ្នង មាន៦៥គ្រួសារ មនុស្ស២៤៤នាក់។

ខណៈចុះពិនិត្យស្ថានភាពផ្ទាល់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះមហន្តរាយ ជាក់ស្តែងនាថ្ងៃនេះដើម្បីឆ្លើយតបនិងសភាពការណ៍ភ្លាមៗក្រសួងការពារជាតិបានបញ្ជូនកម្លាំងសរុបចំនួន៦០០នាក់ ដែលមកពីកងពលតូចដឹកជញ្ជូនលេខ៩៩ ២០០នាក់ កងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ចំនួន២០០នាក់ និងបញ្ជាការដ្ឋានអង្គរក្សចំនួន២០០នាក់ សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ជួយប្រជាពលរដ្ឋក្នុងរុះរើផ្ទះសំបែង ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បាននាំយកអំណោយមនុស្សធម៍ សម្ភារៈដែលចាំបាច់មួយចំនួន និងថវិការក្នុង១គ្រួសារចំនួន ២០០០០០រៀល របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនគ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយហេតុការណ៍បាត់ស្រុតផ្ទះដោយកម្លាំងទឹកហូរ នៅព្រែកថី ក្នុងសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ និងសង្កាត់ព្រែកសំរោង ស្រុកស្អាងខេត្តកណ្តាល ៕

អត្ថបទដែលជាប់ទាក់ទង