ឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន អញ្ជើញចូលរួមកិច្ចប្រជុំទ្វេរភាគី ដើម្បីផ្លាស់ប្តូរព័ត៌មាន ព្រមទាំងការដោះស្រាយបញ្ហាពាក់ព័ន្ធ និងការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែន
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ព្រមទាំងសហការី នាព្រឹកថ្ងៃអង្គារ ១១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំទ្វេរភាគី ដើម្បីផ្លាស់ប្តូរព័ត៌មាន ព្រមទាំងការដោះស្រាយបញ្ហាពាក់ព័ន្ធ និងការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ប្រចាំត្រីមាសទី៤ ដែលដឹកនាំដោយ លោក ម៉ែន ចាន់រ៉ា ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងជាអភិបាលរងក្រុងបាវិត និងមានការអញ្ជើញចូលរួមពីស្ថាប័នជំនាញដែលពាក់ព័ន្ធ ភាគីវៀតណាម ដឹកនាំដោយលោក HO NGOC HIEU ប្រធានគណៈគ្រប់គ្រងខេត្តតៃនិញ និងបណ្តាភាគីពាក់ពន្ធ័ នៅសាលប្រជុំប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ៕