វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានរៀបចំពិធីប្រគល់-ទទួលអគារទីចាត់ការ
ភ្នំពេញ៖ វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីប្រគល់-ទទួលអគារទីចាត់ការនៃវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងទទួលការងារភស្តុភារតំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកយោធោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួម លោក ឧត្តមសេនីយ៍សេនាធិការរង ស្នងការ ស្នងការរង លោកឧត្តមសេនីយ៍ទោនាយក វិទ្យាស្ថាន មេបញ្ជាការតាមបណ្តាខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករង ប្រធានមន្ទីរ នាយការិយាល័យចំណុះវិទ្យាស្ថានជាច្រើនរូបផងដែរ ៕