បណ្ឌិត ខាន់ វណ្ណ: ដឹកនាំក្រុមការងារចុះពិនិត្យ ណែនាំ ពិភាក្សាពីបញ្ហាប្រឈម និងរកដំណោះស្រាយពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តថវិកា នៅសាលាដំបូងខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យ ណែនាំ ពិភាក្សាអំពីបញ្ហាប្រឈម និងរកដំណោះស្រាយពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តថវិកា នៅសាលាដំបូងខេត្តកំពង់ស្ពឺ។