កម្លាំង៦០០នាក់ ហ្វឹកហាត់ត្រៀមចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ
ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង បានអញ្ជើញត្រួតពិនិត្យកម្លាំង៦០០នាក់ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ខាងមុខ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ឯក ស ថេត ខណៈដែលអញ្ជើញត្រួតពិនិត្យកម្លាំងប្រជុំជួរ ដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម២០២៣ បាន ធ្វើការណែនាំដល់កងកម្លាំងទាំងអស់ត្រូវកាត់សក់ឲ្យខ្លី ស្លៀកពាក់ស្អាតបាត សមរម្យជាកងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវចូលរួមគោរព និងអនុវត្តវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន៕