**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧត្តមសេនីយ៍ទោ សាត គឹមសាន ដាក់ចេញផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាមក្នុងខេត្តបាត់ដំបង

ភ្នំពេញ៖ ដោយអនុវត្តតាមសេចក្តីណែនាំលេខ០០២ សណន ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោសាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់ចេញនូវផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាម។

នៅក្នុងផែនការចំនួន ០៥ទំព័រនេះ លោកឧត្តមសេនី យ៍ស្នងការបានផ្តោតសំខាន់ លើបញ្ហារក្សាឱ្យបាន នូវសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ ភ្ញៀវ អន្តរជា តិ ដែលបាន អញ្ជើញមកស្នាក់នៅ កំសាន្តសប្បាយ ឬបានធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តបាត់ ដំ បង ។

សមត្ថកិច្ចនគរបាលទាំងនៅថ្នាក់ខេត្ត និងទាំងនៅថ្នាក់មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងវរៈព្រំដែនផង​ ត្រូវត្រៀមលក្ខណៈ មធ្យោបាយ សម្ភារៈគ្រឿងបំពាក់នានាបម្រេីឱ្យកិច្ចប្រតិបត្តិការរបស់ខ្លួន​ប្រក​បដោយប្រសិទ្ធិភាព ចាប់ពីពេលនេះតទៅ ទាំងកម្លាំ​ងនៅតាមគោលដៅសំខាន់ៗនិងកម្លាំងអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋាន។

ដើម្បីទទួលបាននូវលទ្ធផលនិងប្រសិទ្ធិភាពចំពោះសុខសុវត្ថិ​ ភាពក្នុងឱកាសនៃពិធីបុណ្យនេះ លោកឧត្តមសេនីយ៍ទោ ស្នងការបានរំលេចនូវចំណុចមួយចំនួនដើម្បីសាធារណជន ចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលនោះគឺ៖

-សូមមហាជនទូទៅដែលប្រើប្រាស់ផ្លូវចូលរួមគោរ​ពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅ​ក្នុងពេលធ្វើដំណើរទាំង ការឆ្លងកាត់ឬស្នាក់នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

-សូមកុំបើកបរក្នុងពេលដែលស្ថិតក្នុងស្ថានភាពស្រ​វឹងនៅលើដងផ្លូវព្រោះអាចបង្កនូវគ្រោះថ្នាក់ចរាចរ​ណ៍ដល់ខ្លួន និងអ្នកដទៃ ដែលកំពុងធ្វើដំណើរលើដងផ្លូវជាមួយអ្នក ។

-សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនូវបញ្ហាគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ ដោយ សារភ្លើងធូប ភ្លើងទៀន ភ្លើងជើងក្រាន ឬ​ចរន្ត​អគ្គិសនី នៅមុនពេលចាកចេញពីលំនៅដ្ឋាន សូម​ ពិនិត្យឱ្យបានហ្មត់ចត់បំផុត ក្នុងនោះករណីបង្កសម្លេងផ្ទុះដោយការដុតផាវ កាំជ្រួច និងសម្លេងផ្ទុះ ឬ​សម្លេងរំខាននានា ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

-សូមចូលរួមរក្សាឱ្យបានល្អនូវ អនាម័យ បរិស្ថានល្អ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាពិសេសនៅតាម​ទីរម្មនីយដ្ឋាននានា និងក្នុងមូលដ្ឋាន ក្រុងបាត់ដំបង ដើម្បីរួមចំណែកបង្ហាញនូវសោភ័ណ្ឌស្រស់ស្អាត សម្រាប់ទីក្រុងស្អាត និងទីក្រុងឆ្លាតវៃ។

-សូមចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលនៅគ្រប់គោលដៅដែលកំពុងបំពេញភារកិច្ចរក្សាសន្តិសុ​ខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងករណីមានបញ្ហាណាមួយ ទាក់ទងនឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមនោះឬ អាចទាក់ទងតាមមធ្យោបាយទំនាក់ទំនងផ្សេងៗទៀត ជាពិសេស ប្រព័ន្ធទូរស័ព្ទព័ត៌មានទាន់ ហេតុការ ២៤ម៉ោង លើ ២៤ម៉ោង លេខ 117 ដែល​មានមន្រ្តីនគរបាលនៅប្រចាំបញ្ជាជាប់ជាប្រចាំ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានសង្ឃឹមយ៉ាងមុតមាំចំពោះការចូលរួមរបស់សាធារណជន​នៅក្នុងមូលដ្ឋាននិងភ្ញៀវជាតិភ្ញៀវអន្តរជាតិដែលធ្វើដំណើរកំសាន្តសប្បាយនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង