សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។
ក្នុងបទបង្ហាញរបស់ ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និងជាប្រធានក្រុមករាងរសាងសង់ស្តូបឈ្នះ ឈ្នះកោះកុងបានបញ្ជាក់ឱ្យដឹងថា៖ ចាប់ពីថ្ងៃបើកការដ្ឋានមកដល់
ពេលនេះ ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង សម្រេចបានលទ្ធផល ៨៥ % ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញត្រួតពិនិត្យមើលទីតាំង ដែលត្រូវបំពាក់រូបចម្លាក់នៅជញ្ជាំងស្តូបឈ្នះ ឈ្នះ កោះកុង ដែលមានចំនួន ៨ តំបន់ ចាប់ពីជ្រុងខាងត្បូងរួមមាន៖
– តំបន់ទី១ គឺចម្លាក់ ថ្ងៃ ២០ មិថុនា ឆ្នាំ១៩៧៧ ដល់ ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩
– តំបន់ទី២ ចម្លាក់ជនដែលត្រូវគេបាញ់ និង វរសេនាតូចលេខ ៣០៩
– តំបន់ទី៣ ប្រវត្តិកងកម្លាំងប្រដាប់អាវុធ
– តំបន់ទី៤ និងទី៥ ដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ
– តំបន់ទី៦ ជារូបចម្លាក់តំណាង អោយខេត្តទាំង ៦ ចំណុះយោធភូមិភាគទី ៣ មានខេត្ត តាកែវ ,កែប ,កំពត ,កំពង់ស្ពឺ ,ព្រះសីហនុ និង ខេត្តកោះកុង
– តំបន់ទី៧ បំពាក់ចម្លាក់សមិទ្ធផល លក្ខណៈពិសេស បេតិកភ័ណ្ឌជាតិ
– តំបន់ទី៨ ចម្លាក់ស្តីពីការបញ្ចប់សង្រ្គាមស៊ីវិល ,យុទ្ធសាស្ត្រដីហ្វីត ,កត្តាជ័យជំនះទាំង៧ និងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាទិវានយោបាយឈ្នះ ឈ្នះ ។
ក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងការកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុងសំរេចបានលទ្ធផលល្អរហូតមកដល់ពេលនេះ ក្នុងនៅសម្តេចពិជ័យសេនា ក៏បានប្រគល់ភារកិច្ចដល់ផ្នែកចម្លាក់ដែលបានបងចែកតំបន់គ្នារួចហើយត្រូវប្រញាប់រួសរាន់ គូរគំនូរ ឆ្លាក់រូបចម្លាក់ដោយត្រូវមានការឯកភាពគ្នាខ្ពស់ ៕