ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យ កែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ដែលមានស្នាដៃឆ្នើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មការពិនិត្យ កែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ដែលមានស្នាដៃឆ្នើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖
១. ពិនិត្យកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការដែលមានស្នាដៃឆ្នើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
២. បញ្ហាផ្សេងៗ ៕