លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្ររដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ លើកទី៧
ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្ររដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ លើកទី៧ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានគោលបំណង សំខាន់៣គឺ៖
១. ពិនិត្យពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ នៃការរៀបចំ និងការ
កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ បីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់
២. ពិនិត្យពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ នៃការរៀបចំ និងការកំណត់និមិត្តសញ្ញារបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ និងជំរុញការគាំទ្ររបស់រដ្ឋបាលរាជធានី-ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ក្នុងការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញារដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់។
៣. ពិនិត្យពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ នៃការរៀបចំ និងការអនុវត្តគម្រោងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ និងការពង្រឹងការគាំទ្ររបស់រដ្ឋបាលរាជធានី-ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ក្នុងការរៀបចំ និងអនុវត្តគម្រោងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ៕