អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងរៀបចំកែលំអសោភ័ណភាព រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ឲ្យកាន់តែស្រស់បំព្រងថែមទៀត
ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព និងរៀបចំកែលំអសោភ័ណភាពរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអោយកាន់តែស្រស់បំព្រងថែមទៀត ដើម្បីបម្រើវិស័យទេសចរណ៍ក្នុងខេត្ត អោយកាន់តែមានភាពសំបូរបែបកន្លែងកំសាន្ត ។