**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយផ្ទះទី២៤០ ជូនអតីតយុទ្ធជនពិការ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២៤០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តម ទេសរដ្ឋមន្រ្តីនាយ ឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកអនុសេនីយ៍ឯក សែម ឆាន អាយុ៥៥ឆ្នាំ ចូលបម្រើជានគរបាលជាតិនៅឆ្នាំ១៩៩០ នៅអង្គភាពនគរបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការដោយសារជាន់មីននៅឆ្នាំ១៩៩៣ ក្នុងពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិនិពេជ ខេត្តកំពង់ធំ ។ លោកមានភរិយានិងកូនក្នុងបន្ទុកចំនួន២នាក់ សព្វថ្ងៃប្រកបរបរធ្វើស្រែ និងដាំបន្លែបង្ការ ដើម្បីបានដោះស្រាយជីវភាពក្នុងគ្រួសារ។ ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាត ហើយមានជម្រកស្លាក់នៅមិនសមរម្យ ទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្ត កំពង់ធំ សុំការសម្រេចសាងសង់ ផ្ទះជូនគាត់នៅពេលនេះជាខ្នងផ្ទះទី២៤០ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ប្រក់ស័ង្កសី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារ អតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សា សុខភាព និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៥ និងដូសទី៦ ឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករ គ្រឿងឧបភពបរិភោគ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួនផងដែរ ។

លោកអនុសេនីយ៍ឯក សែម ឆាន អតីតយុទ្ធជនពិការនិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូម គោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ៕

អត្ថបទដែលជាប់ទាក់ទង