យុវជន នៃអង្គការមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មកទស្សនកិច្ចសិក្សាស្វែងយល់អំពី “តួនាទី ភារកិច្ច និងបទពិសោធន៍ របស់ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា”
ភ្នំពេញ៖ ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមការា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សាស្វែងយល់អំពី “តួនាទី ភារកិច្ច និងបទពិសោធន៍ របស់ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា” ជូនយុវជន នៃអង្គការមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ចំនួន ៣០នាក់ ដែលកម្មវិធីនេះរៀបចំដោយលេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេសនៃសភាកម្ពុជា (ល.ស.ប) នៅវិមានរដ្ឋសភា ៕