ឯកឧត្តម ងួន រតន: អញ្ជើញក្នុងពិធីវេទិកាផ្សព្វផ្សាយដីធ្លីជាមួយប្រជាពលរដ្ឋនៅឃុំមារិទ្ធិ ស្រុកសណ្ដាន់ ស្ដីពីការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ
ភ្នំពេញ៖ ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីវេទិកាផ្សព្វផ្សាយដីធ្លីជាមួយប្រជាពលរដ្ឋនៅឃុំមារិទ្ធិ ស្រុកសណ្ដាន់ ស្ដីពីការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ព្រមទាំងជំរុញឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងលើដីវាល ដែលប្រជាពលរដ្ឋបាននឹងកំពុងអាស្រ័យផល និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ព្រំប្រទល់ដី និងចំនួនឆ្នាំនៃការកាន់កាប់ដី ដើម្បីរួមគ្នាដោះស្រាយ ឱ្យស្របទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ៕