នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងផែនការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន៕