នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយកងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីប្រកួតកីឡា SEA Games លើកទី៣២ និងកីឡា ASEAN Para Games លើកទី១២
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់ និងសង្រ្គោះ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយកងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីប្រកួតកីឡា SEA Games លើកទី៣២ និងកីឡា ASEAN Para Games លើកទី១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC នៅពហុកីឡដ្ឋានជាតិមរតតេជោ ។