បក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបាន ជាដាច់ខាតនូវការប្រមាថ និងចោទប្រកាន់ទាំងបំពាន របស់បក្សភ្លើងទៀន
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានអះអាងថា សេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា ។
គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាត នូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពាន របស់គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជា នឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យ គេរំលោភបំពានបានឡើយ។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍កម្អិត របស់គណបក្សប្រជាជនកម្ពុជា ចេញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣៖