**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ**អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន**អភិបាលរងរាជធានីភ្នំពេញ៖ មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» រៀបចំឡើងដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា**អភិបាលរងរាជធានីភ្នំពេញ៖ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ**ក្រសួងការបរទេសរុស្ស៊ី អះអាងថា កប៉ាល់ដឹកទំនិញឈ្មោះថា «Ursa Major» បានលិចនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ

លោក Xi Jinping ប្រធានរដ្ឋចិនសម្តែងការជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតចូលមកដល់ ល្ងាចថ្ងៃទី១៨ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសំណេះសំណាលផ្ទាល់ជាមួយមហាជននៅតំបន់ជាច្រើនដូចជាខេត្ត Heilongjiang ខេត្ត Fujian ភូមិភាគស្វយ័តXinjiang ខេត្ត Henan ខេត្តSichuan និងប៉េកាំងជាដើមតាមប្រព័ន្ធវីដេអូ ដោយបានសួរសុខទុក្ខនិងសំណេះសំណាលជាមួយបុគ្គលិកវេជ្ជសាស្ត្រដែលប្រចាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ , មនុស្សចាសនៅមណ្ឌលសុខុមាលភាពសង្គម , បុគ្គលិករោងចក្រផ្គត់ផ្គង់ថាមពល , បុគ្គលិកការងារនៅស្ថានីយរទេះភ្លើង , អ្នកលក់កសិផលក្នុងផ្សារ កម្មាភិបាលនៅភូមិនិងមហាជន ដើម្បីសម្តែងការជូនពរឆ្នាំថ្មីប្រពៃណីចិនចំពោះប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស។
ក្រោមសំឡេងទះដៃសាទរដ៏សប្បាយរីករាយនិងកក់ក្តៅរបស់មហាជនគ្រប់ទីកន្លែង លោក Xi Jinping បានគូសបញ្ជាក់ថា តាមទម្លាប់ឆ្នាំមុនៗ ពេលនេះខ្ញុំនឹងចុះទៅមូលដ្ឋានដើម្បីសួរសុខទុក្ខអ្នកទាំងអស់ដោយផ្ទាល់។ ឆ្នាំនេះជួបតាមអនឡាញ គឺអាចឃើញកន្លែងកាន់តែច្រើន ទាំងភាគខាងកើត ខាងលិច ខាងត្បូង ខាងជើងនិងភាគកណ្តាលប្រទេស អាចមើលឃើញទឹកមុខដ៏មានសុភមង្គលនិងសប្បាយរីករាយខ្លាំងរបស់អ្នកទាំងអស់គ្នាដែលនៅគ្រប់ទីតំបន់ទូទាំងប្រទេស។ ថ្ងៃដាច់ឆ្នាំចាស់និងចូលឆ្នាំថ្មី ជាថ្ងៃបុណ្យប្រពៃណីរបស់ប្រជាជាតិចិន ជាថ្ងៃសប្បាយរីករាយសម្រាប់ក្រុមគ្រួសាររាប់សែនរាប់ម៉ឺនដែលជួបជុំលាឆ្នាំចាស់ទទួលឆ្នាំថ្មី។ បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺអ្នកទាំងអស់គ្នាអាចចូលឆ្នាំដោយសប្បាយរីករាយ។ រដ្ឋបាលគ្រប់ជាន់ថ្នាក់នឹងធានាជាក់លាក់នូវការផ្គត់ផ្គង់ថាមពល ទំនិញគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ជាដើម ជាពិសេសនឹងអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការបង្ការនិងការពារជំងឺឆ្លងក្នុងដំណាក់កាលថ្មីឱ្យល្អ ដើម្បីឱ្យប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចូលឆ្នាំថ្មីដោយទុកចិត្តសិរីមង្គល និងរីករាយ។
លោកបានបន្តថា នៅឆ្នាំទៅយើងបានរួមគ្នាធ្វើការខិតខំតស៊ូ បានយកឈ្នះឧបសគ្គនិងបញ្ហាគ្រប់ប្រភេទ។ ឆ្នាំថ្មីខាងមុខនេះ នឹងចាប់ផ្តើមអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ដោយគ្រប់ជ្រុងជ្រោយ ។ សង្ឃឹមថាអ្នកទាំងអស់គ្នាពង្រឹងជំនឿចិត្ត រួមចិត្តរួមថ្លើមធ្វើការតស៊ូជាមួយគ្នា មុខជាអាចទទួលបានសមិទ្ធផលកាន់តែធំនៅឆ្នាំថ្មីជាមិនខាន!

អត្ថបទដែលជាប់ទាក់ទង