អភិបាលខេត្តព្រះវិហារ អញ្ជើញប្រគល់អំពូលភ្លើងបំភ្លឺបំពាក់នៅលើគោយន្តកន្រ្តៃ ជូនដល់ ស.ស.យ.ក ក្រុង ស្រុកទាំង៨
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមជាមួយលោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់អំពូលភ្លើងបំភ្លឺបំពាក់នៅលើគោយន្តកន្រ្តៃ ជូនដល់ ស.ស.យ.ក ក្រុង ស្រុកទាំង៨ ដើម្បីយកទៅបិទលើគោយន្តកន្រ្តៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ៕