គណៈកម្មការទី១០ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយប្រធានគ្រប់គ្រង G Foundation នៃអង្គការចែករំលែកសង្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ គណៈកម្មការអង្កេត បោសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោកស្រី Jimin Jeong ប្រធានគ្រប់គ្រង G Foundation នៃអង្្គការចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ចូលជួបពិភាក្សាការងារក្នុងគោលបំណងផ្តល់ និងទទួលព័ត៌មានអំពីលទ្ធផល នៃការប្រើប្រាស់ជំនួយមនុស្សធម៌របស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីការឧបត្ថម្ភគាំទ្ររបស់អង្គការចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ៕