ក្រសួងអប់រំ និងអង្គការសហប្រជាជាតិ ពិភាក្សាពីការលើកកម្ពស់ការអប់រំ នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិថ្មីប្រចាំនៅកម្ពុជា ។
កិច្ចពិភាក្សានេះ បានផ្តោតទៅលើកិច្ចសហប្រតិបត្តិរវាងភ្នាក់ងារអង្គការសហប្រជាជាតិ ជាមួយក្រសួងអប់រំ យុវជន និងកីឡា កន្លងមកដែលបានចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ស្របទៅនឹងកំណែទម្រង់វិស័យអប់រំ រួមមាន៖ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការសិក្សានៅថ្នាក់ដំបូងនៃបឋមសិក្សា ការអប់រំសុខភាព ការបណ្តុះបណ្តាលជំនាញសម្រាប់យុវជន ការរៀបចំគោលនយោបាយ និងការរៀបចំផែនការ ការអភិវឌ្ឍសមត្ថភាពជាពិសេស ការដោះស្រាយលើការសិក្សានៅពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។
ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ នឹងបន្តកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការរៀបចំក្របខណ្ឌជំនួយអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDAF) ឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវពិភាក្សាយ៉ាងទូលំទូលាយ ពិសេសការផ្តោតលើបរិវត្តន៍កម្មអប់រំ ដែលបានអនុម័តដោយអង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ២០២២ ផ្តោយលើការអប់រំ ការចូលរួមរបស់យុវជន ការដោះស្រាយបញ្ហាយេនឌ័រ ការអភិវឌ្ឍសមត្ថភាព៕