**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អញ្ជេីញចូលរួមពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តប្រវេសន៍​ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជេីញចូលរួមពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ, ឯកឧត្តមអគ្គនាយក, ឯកឧត្តម លោកជំទាវអភិបាលរាជធានី-ខេត្ត, តំណាងស្ថានទូត ស្ថានតំណាងប្រទេសនានាប្រចាំកម្ពុជា, តំណាងអង្គការអន្តរជាតិ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន និងតំណាងសហជីព។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងសុន្ទរកថាស្វាគមន៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ជនបរទេសដែលបានធ្វើបណ្ណការងារ និងសៀវភៅការងារ មានការកើនឡើងពី ៤០០នាក់ នៅឆ្នាំ២០១៣ ដល់ ២០៧.៨៨៦នាក់ នៅឆ្នាំ២០១៩ ខណៈក្រោយវិបត្តិកូវីដ-១៩ មានប្រមាណ ១៨១.៦៥៣នាក់ គិតត្រឹមឆ្នាំ២០២២ ដោយក្រសួងរកចំណូលចូលថវិកាជាតិតាមរយៈការផ្ដល់បណ្ណការងារ និងសៀវភៅការងារប្រមាណ ២២.៨លានដុល្លារ តាមរយៈការផ្ដល់ទិដ្ឋាការងារបានប្រមាណ ៦លានដុល្លារ និងតាមរយៈការផាកពិន័យបានប្រមាណ ៧៦ម៉ឺនដុល្លារអាមេរិក។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈមមួយចំនួន ដូចជា កាស៊ីណូ ក្លឹបកំសាន្ត និងជនបរទេសមួយចំនួនបានលួចលាក់មិនប្រកាសពីចំនួនបុគ្គលិកបរទេស បានបន្តលាក់បាំងហត្ថពលកម្មបរទេស ការលួចឆ្លងដែនរបស់ជនបរទេសខុសច្បាប់តាមមេខ្យល់ សកម្មភាពល្បែងអនឡាញ ការប្រកាសផ្សព្វផ្សាយការងារបោកប្រាស់ និងចំណុចខ្សោយនៃកិច្ចសហការរវាងអាជ្ញាធរ និងស្ថាប័ន។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារហត្ថពលកម្មបរទេស ដើម្បីដឹកនាំពង្រឹងការងារនេះឱ្យមានប្រសិទ្ធភាពស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជំរុញអធិការកិច្ចតាមសហគ្រាស គ្រឹះស្ថានកាស៊ីណូ ក្លិបកំសាន្ត ដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទជាដើម។

អញ្ជើញថ្លែងសុន្ទរកថានាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាប្រមុខ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័ននានា ជាពិសេសអគ្គនាយកដ្ឋានការងារ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការល្អក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេស ដោយមានការគាំទ្រការចូលរួមពីកម្មករនិយោជិតបរទេស និងម្ចាស់រោងចក្រ សហគ្រាស មូលដ្ឋានអាជីវកម្មនានា។

សម្ដេចក្រឡាហោម បានបន្តថា ក្នុងពេលដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា កំពុងជាប់ដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយវិបត្តិបណ្តាលមកពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ពួកឧក្រិដ្ឋជននៅក្រៅប្រទេសមួយចំនួន បានឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញជនបរទេសឱ្យប្រព្រឹត្តបទល្មើស ល្បែងភ្នាល់អនឡាញខុសច្បាប់ និងទាក់ទាញបោកបញ្ឆោត ពលករបរទេសឱ្យចូលមកធ្វើការខុសច្បាប់នៅកម្ពុជា ក្រោមរូបភាពផ្តល់ប្រាក់ឈ្នួលពលកម្មក្នុងតម្លៃខ្ពស់ជាដើម។

សម្ដេចក្រឡាហោម បានបន្ថែមថា ប្រឈមមុខចំពោះសភាពការណ៍នេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយតម្លាភាព មានការចូលរួម និងគណនេយ្យភាព ដោយបើកចំហរឱ្យសាមីខ្លួន ក្រុមគ្រួសារ ឬអ្នកពាក់ព័ន្ធនានាដែលអះអាងថា បានរងគ្រោះដោយអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ដើម្បីធ្វើការផ្តល់ព័ត៌មាន ឬប្តឹងតាមប្រព័ន្ធហ្វេសប៊ុកសម្ដេចផ្ទាល់ ឬតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រព័ន្ធទំនាក់ទំនងនានា នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សម្ដេចក្រឡាហោម បានឱ្យដឹងថា មកទល់ពាក់កណ្តាលខែមករានេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា បានទទួលព័ត៌មាន និងពាក្យបណ្តឹងនានាចំនួន ៧០៧ករណី បានស្រាវជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១.០៤៥នាក់ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងបានបិទក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើសចំនួន ០៥ក្រុមហ៊ុន ព្រមទាំងផ្អាកអាជីវកម្ម និងបន្តស្រាវជ្រាវ ៤ក្រុមហ៊ុន ហើយក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។សម្ដេចក្រឡាហោម មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចរៀបចំនូវយន្តការ ២ទៀត ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយបានបង្កើតនូវក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ដែលដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ដែលដឹកនាំដោយឯកឧត្តម នៅ លក្ខណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ការបង្កើតយន្តការទាំងពីរនេះ ត្រូវបានសម្ដេចអះអាងថា ដោយសារឆ្លងតាមប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរមនុស្ស កងកម្លាំងមានសមត្ថកិច្ចកម្ពុជាបានរកឃើញជនបរទេសមួយចំនួន ត្រូវបានមេខ្យល់ មេខ្លោងនៅក្រៅប្រទេសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញឱ្យចូលមកធ្វើការខុសច្បាប់នៅតាមទីតាំងល្បែងភ្នាល់អនឡាញខុសច្បាប់នានា ដែលភាគច្រើននៅខេត្តព្រះសីហនុ និងដោយពិនិត្យឃើញភាពស្មុគស្មាញ នៃល្បែងភ្នាល់អនឡាញខុសច្បាប់ និងការប្រើប្រាស់ពលកម្មបររទេសមិនស្របច្បាប់នៅតាមទីតាំងនានា។

ព្រមជាមួយនេះ សម្ដេចក្រឡាហោម បានបន្ថែមថា ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសក្នុងកាស៊ីណូ ដែលទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មស្របច្បាប់មួយនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានរកឃើញជនបរទេសដែលធ្វើការ នៅកាស៊ីណូនេះជាង ៣,៨០០នាក់ ក្នុងនោះមានតែ ៤៧០នាក់ប៉ុណ្ណោះ ដែលមាន ប័ណ្ណការងារ និងសៀវភៅការងារត្រឹមត្រូវស្របច្បាប់។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា ផ្អែកលើសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលសមាសភាពគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ដោយប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើជាប្រធានគណៈកម្មការ សំដៅពង្រីកវិសាលភាពការងារនេះនៅទូទាំងប្រទេស ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញការងាររួមគ្នារបស់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យត្រឹមត្រូវតាមច្បាប់។

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា ផ្អែកលើសភាពការណ៍វិវត្តប្រែប្រួលទាំងនេះ ទាមទារឱ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិ និងប្រទេសនានា ដើម្បីសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការបង្ការទប់ស្កាត់សកម្មភាពល្មើសច្បាប់ទាំងនេះ និងសហការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សំដៅរក្សា និងបង្កើតឱកាសការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមប្រទេសនីមួយៗ ដើម្បីរួមគ្នាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។

នាឱកាសនោះដែរ ឯកឧត្តម នៅ លក្ខិណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស, ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម សេង សក្កដា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញធ្វើបទបង្ហាញគោរពជូនសម្ដេចក្រឡាហោម និងអង្គពិធីផងដែរ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងការធ្វើបទបង្ហាញ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញផ្ដល់គោលការណ៍ណែនាំ និងជំរុញលើកទឹកចិត្តឱ្យក្រសួងស្ថាប័ន គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការរួមគ្នាអនុវត្តផែនការសកម្មភាពនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងអំពាវនាវដល់កម្មករនយោជិកបរទេស និយោជកនៃរោងចក្រ សហគ្រាស មូលដ្ឋានអាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ផ្ដល់ការគាំទ្រ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ។

សម្ដេចក្រឡាហោម ក៏បានណែនាំគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវដឹកនាំ ណែនាំ សហការ សម្របសម្រួល ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការគ្រប់គ្រង និងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសដល់កម្មករនិយោជិកបរទេស និងនិយោជកនៃរោងចក្រសហគ្រាស និងមូលដ្ឋានអាជិវកម្មនានាក្នុងមូលដ្ឋានរាជធានី-ខេត្តរបស់ខ្លួន ហើយតាមដាន ត្រួតពិន្យ ដំណើរការអធិការកិច្ចហត្ថពលកម្មបរទេសឱ្យបានម៉ត់ចត់ តាមប្រព័ន្ធគោលការណ៍ និងនីតិវីធីកំណត់ដោយតម្លាភាព គណនេយ្យភាព និងត្រូវធានារក្សាឱ្យបានសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងមិនត្រូវធ្វើឱ្យប៉ះពាល់ ឬរំខានដល់ដំណើរការផលិតកម្ម អាជីវកម្មស្របច្បាប់របស់រោងចក្រសហគ្រាស និងមូលដ្ឋានអាជីវកម្មនានានោះឡើយ។

សម្ដេចក្រឡាហោម បានបន្ថែមថា ក្នុងពេលចុះធ្វើអធិការកិច្ច ករណីរកឃើញតម្រុយសង្ស័យបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ឬបទល្មើសផ្សេងៗទៀត ក្រុមចម្រុះអធិការកិច្ច ត្រូវរាយការណ៍ជាបន្ទាន់មកគណៈបញ្ជាការឯកភាព រាជធានី-ខេត្ត និងគណៈកម្មការអន្តរក្រសួងដើម្បីចាត់វិធានការស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ជាមួយគ្នានេះសម្ដេចក៏ណែនាំឱ្យគណៈកម្មការអន្តរក្រសួងរៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដំណើរការធ្វើរបាយការណ៍ស្វ័យប្រកាសក្នុងដំណាក់កាលទី១ និងការចុះធ្វើអធិការកិច្ចក្នុងដំណាក់កាលទី២ សំដៅដោះស្រាយបញ្ហាប្រឈម ដោយប្រជុំដកពិសោធន៍ សំដៅជំរុញការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

សម្ដេចក៏បានណែនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។ សម្ដេចក៏បានណែនាំឱ្យពង្រឹងកិច្ចហការសម្របសម្រួល ធ្វើសកម្មភាពឱ្យបានព្រមៗគ្នា រវាងយន្តការប្រតិបត្តិការទាំង៣ គឺគណៈបញ្ជាការដឹកនាំការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងគណៈកម្មការអន្តរក្រសួងដែលបានប្រកាសផ្សព្វផ្សាយនៅថ្ងៃនេះ។

ជាមួយគ្នានោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានស្នើស្ថានទូត ស្ថានតំណាងប្រទេសនានានៅកម្ពុជា ដែលមានពលរដ្ឋកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជា សូមជួយអប់រំអំពីច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅបង្ការទប់ស្កាត់ការមកធ្វើការខុសច្បាប់ និងស្នើសុំកិច្ចសហប្រតិបត្តិការរួមគ្នាស្រាវជ្រាវ បង្ក្រាបបណ្ដាញមេខ្យល់ មេក្លោង សំដៅកាត់ផ្ដាច់បណ្ដាញប្រព្រឹត្តបទល្មើសឱ្យមានប្រសិទ្ធភាព។ សម្ដេចបានបង្ហាញក្ដីសង្ឃឹមគ្រប់ភាគីពាក់ព័ន្ធនឹងអនុវត្តការងារនេះឱ្យបានល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង