**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អភិបាលរងខេត្តស្វាយរៀង អញ្ជេីញចូលរួមអមដំណេីរ ពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង១១គីឡូម៉ែត្រ និង៩០ម៉ែត្រ

ភ្នំពេញ៖​ លោក​ សុខ​ រស់​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានអញ្ជេីញចូលរួមអមដំណេីរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំគណៈប្រតិភូពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន១ខ្សែ ប្រវែង១១គីឡូម៉ែត្រ និង៩០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

ផ្លូវនេះមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ១៨ ត្រង់ចំណុះភូមិអូរដូនអាម ឃុំព្រះពន្លា ទៅដល់ភូមិសំយ៉ោងឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ការចុះពិនិត្យនេះ ក៏មានការចូលរួមពីប្រតិភូអមដំណើររួមមាន៖​ ឯកឧត្ដម​ គឹម ធា សមាជិកព្រឹទ្ធសភា លោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងអភិបាលស្រុកកំពង់រោទិ៍ ប្រជាពលរដ្ឋ អាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។

ឯកឧត្ដម​បណ្ឌិតសភាចារ្យបានថ្លែងថា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងជាង ១១ គីឡូម៉ែត្រ ពីឃុំព្រះពន្លាទៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងសម្រេចបាន ៧០%ហើយ។នៅខេត្តស្វាយរៀង គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ មានចំនួន ៤ខ្សែ ប្រវែងសរុប ៥៧ គីឡូម៉ែត្រនិង២០ ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់ស្ថាបនារួចរាល់នៅខែសីហាឆ្នាំ ២០២៣ ខាងមុខនេះ ក្នុងនោះមាន៖
– ខ្សែទី១ មានប្រវែង ១១ គីឡូម៉ែត្រ និង០៩២ ម៉ែត្រ ចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រំ ។
– ខ្សែទី២ មានប្រវែង ៩ គីឡូម៉ែត្រ និង១៦៦ ម៉ែត្រ ចាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ។
– ខ្សែទី៣ មានប្រវែង ២៤ គីឡូម៉ែត្រ និង៩៥៩ ម៉ែត្រ ចាប់ពីព្រៃគាវ ដល់កំពង់អំពិល ស្រុករំដួល
– ខ្សែទី៤ ដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២៣ ខាងមុខនេះ មានប្រវែង ១១ គីឡូម៉ែត្រ និង៩០ ម៉ែត្រ ចាប់ពីឃុំព្រះពន្លា ទៅដល់ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ។

ឯកឧត្ដម​បណ្ឌិតសភាចារ្យ បានបន្តទៀតថា គម្រោងកែលម្អផ្លូវជនបទជំហានទី ៣ ជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលម្អផ្លូវក្រាលក្រួសក្រហមនៅជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
គម្រោងនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តគោលដៅទាំង ១០ ងាយស្រួលទៅកាន់ទីផ្សារ ស្វែងរកការងារធ្វើ ងាយស្រួលក្នុងការទទួលបានសេវាសង្គម និងផ្ដោតការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពសង្គម ភាពធននិងអាកាសធាតុ និងធ្វើឲ្យមានប្រសិទ្ធភាពធ្វើដំណើរគ្រប់រដូវកាល ក្នុងតំបន់ដែលមានវិសាលភាពវិស័យកសិកម្មខ្ពស់។

ឯកឧត្ដម​បណ្ឌិតសភាចារ្យ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន ដែលបានសាងសង់ផ្លូវនេះ មានលក្ខណល្អប្រសើរ និងបានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋដែលមានដែលមានលំនៅដ្ឋានតាមដងផ្លូវ ចូលរួមសហការឲ្យបានល្អជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្រ្ដីបច្ចេកទេសរបស់ក្រុមហ៊ុន ប្រចាំការនៅការដ្ឋាន ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព និងសោភ័ណភាព។

សូមបញ្ជាក់ថា ខេត្តគោលដៅទាំង១០នៃគម្រោង រួមមាន៖ ខេត្តកំពង់ចាម ,ខេត្តត្បូងឃ្មុំ ,កណ្ដាល ,កំពង់ឆ្នាំង ,កំពង់ស្ពឺ ,តាកែវ ,កំពត ,ព្រៃវែង ,ស្វាយរៀង និងខេត្តក្រចេះ នឹងទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងប្រវែងសរុប ៧២៤ គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣។

គម្រោងនេះចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៥ ដោយប្រើប្រាស់ថវិកាសរុប ១២០លានដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអាហរ័ណនិហរ័ណនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង