**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ

ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងសិក្សាគម្រោងទោសសហគមន៍ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធគារ

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងធ្វើការសិក្សាគម្រោងអនុវត្តទោសសហគមន៍ ដោយមានចែកក្នុងច្បាប់ព្រហ្មទណ្ឌ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។

នាឱកាសអញ្ជើញក្នុងពិធីផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា ក្រោយតុលាការកាត់ទោសរួច ត្រូវបញ្ជូនជនល្មើសទៅផ្ទះសំបែងពួកគាត់វិញ ប៉ុន្ដែជនល្មើសត្រូវបំពេញកាតព្វកិច្ចជាអ្នកទោស ដោយអនុវត្តតាមផ្លូវច្បាប់។

សម្ដេច ឧទាហរណ៍ថា ទោសហគមន៍នេះ គឺឱ្យអ្នកទោសទៅបោសសំរាម និងធ្វើអនាម័យនៅមូលដ្ឋានរបស់ខ្លួន ដោយគ្មានប្រាក់កម្រៃឡើយ។

សម្ដេចបន្ដថា ការអនុវត្តទោសសហគមន៍បែបនេះ គឺសម្រាប់តែអ្នកមានទោសស្រាលៗប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។

សម្ដេចបន្ថែមថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តធម៌ នឹងធ្វើការសិក្សាចំពោះទោសសហគមន៍នេះ ឱ្យបានម៉តចត់បំផុត មុននឹងអនុវត្តគម្រោងទាំងនេះ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធិភាពផងដែរ។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា “នាពេលខាងមុខនេះ យើងក៏កំពុងជំរុញ ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទាក់ទងទៅនឹងគម្រោងអនុវត្តទោសសហគមន៍ ដែលមានចែកក្នុងច្បាប់ព្រហ្មទណ្ឌរបស់យើង ដើម្បីជៀសវាង និងដោះស្រាយចង្អៀតណែនក្នុងពន្ធនាគារ ចឹងទោសកម្រិតស្រាល អាហ្នឹងយើងនឹងខិតខំអនុវត្តនូវគម្រោងទោសហគមន៍”។

ឆ្លៀតឱកាសនោះដែរ សម្ដេច ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវខិតខំបង្កើនកម្លាំងប្រជាការពារភូមិ ដើម្បីជាកម្លាំងជំនួយដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ឋ ក៏ត្រូវមានការគាំទ្រដល់កម្លាំងប្រជាការពារ និងកម្លាំងប៉ុស្ដិ៍នគរបាល ទើបទទួលបានជោគជ័យ ក្នុងការកសាងសន្ដិសុខនៅតាមមូលដ្ឋានរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង