**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព

និមិត្តរូប ១០០ថ្ងៃ គឺជាសារដល់ប្រទេសអាស៊ីអាគ្នេយ៍ និងបញ្ជាក់ប្រាប់ពិភពលោកថា កម្ពុជាត្រៀមខ្លួនរួចហើយ ដើម្បីធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) នឹងរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈជានិមិត្ដរូបនៃ ១០០ថ្ងៃនេះ គឺជាការប្រាប់ដល់បណ្ដាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ និងពិភពលោកថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា

បើយោងតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMCOC ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងមានការចូលរួមពីឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មការពាក់ព័ន្ធទាំងអស់ផងដែរ ។

ឯកឧត្ដមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ថា សម្ដេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារឆ្នាំ២០២២ ដែលសម្រេចបាននូវការងារសំខាន់ៗជាច្រើន ហើយនៅសល់តិចតួច សម្ដេចក៏បានជំរុញឲ្យយកចិត្តទុកដាក់បន្ថែម ពិសេសការងារនៅចំពោះមុខ ដែលនឹងត្រៀមរៀបចំ ដូចជាពិធីរាប់ថយក្រោយ ចំនូន១០០ថ្ងៃ, ព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា និងដំណើរការដង្ហែរភ្លើងគប់ ទាំងក្នុងស្រុក និងក្រៅស្រុកជាដើម ដើម្បីបំផុសការផ្សព្វផ្សាយ និងត្រៀមចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេមឲ្យទទួលបានជោគជ័យ។

ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានបន្ដទៀតថា [ចាប់ពីរយៈពេលនៅសល់ ១០០ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣) សម្តេចពិជ័យសេនា បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសទូរទស្សន៍ទាំងអស់ចូលរួម ជួយផ្សព្វផ្សាយ ស្ពតផ្សព្វផ្សាយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អ៊ីចឹងរាល់កម្មវិធីទូរទស្សន៍ទាំងអស់ ត្រូវជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយចែកជូនដល់ប្រជាពលរដ្ឋកម្ពុជា និងអន្តរជាតិ ដើម្បីបំផុសចលនាឲ្យទទួលបានការគាំទ្រឲ្យបានខ្លាំងក្លា]។

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ ក៏បានបន្ថែមថា [នេះជាការបង្ហាញឲ្យកាន់តែច្បាស់អំពីការត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយ នៅដំណើរឆ្ពោះទៅក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ពីព្រោះនិមិត្តរូបនៃ ១០០ថ្ងៃ គឺជាការបង្ហាញជូនទៅដល់គ្រប់បណ្ដាប្រទេសទាំងអស់ដែលជាសមាជិកអាស៊ីអាគ្នេយ៍ និងពិភពលោកថា ប្រទេសកម្ពុជាគឺបានត្រៀមខ្លួនរួចរាល់ [Cambodia is Ready ]ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះប្រតិភូកីឡា និងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ]។

នៅក្នុងឱកាសនោះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញលើការបំពាក់ប្រព័ន្ធអ៊ិនធឺណេតឲ្យបានគ្រប់កន្លែង ក្នុងអំឡុងពេលប្រកួត ព្រោះប្រព័ន្ធអ៊ិនធឺណេត ជាចំណុចគន្លឹះក្នុងការផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅទូទាំងប្រទេស និងទៅកាន់បរទេស ។ ជាការឆ្លើយតប មន្ដ្រីជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់បង្ហាញជូនកិច្ចប្រជុំថា នឹងមានការបំពាក់ឧបករណ៍ Wi-Fi នៅគ្រប់ទីកន្លែង និងមានរថយន្ត Wi-Fi ចល័ត ដើម្បីជួយបន្ថែមកម្លាំងលើប្រព័ន្ធអ៊ិនធឺណិត ទៅតាមគោលដៅរាជធានី-ខេត្ត ដែលបានត្រូវរៀបពីធីប្រកួតផងដែរ ។។

អត្ថបទដែលជាប់ទាក់ទង