**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា

ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន អញ្ជើញពិនិត្យការចាក់ដី រៀបចំ​សា​ង​សង់អគារទីស្នាក់ការរបស់ស​មាគ​មអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំ​បង បានពិនិត្យការចាក់ដីសម្រាប់រៀបចំសាងសង់អគារទីស្នាក់ការរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត​បា​ត់​ដំបងចំនួន​០១​ខ្នងដែលមានទំហំ ២​៨ម៉ែត្រគុណនឹង៣០ម៉ែត្រស្ថិត​នៅភូមិបែ​កចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបា​ត់ដំបង ខេត្តបាត់ដំបង។

សូមជម្រាបជូនថា​ លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ត្រូវបានថ្នាក់ដឹកនាំប្រកា​សឱ្យទទួលដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង(ស.អ.ក)​ កាលពីថ្ងៃទី​៦ខែ​មករាឆ្នាំ២០២៣​ ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិ ត គន់ គីម អនុប្រធាន និងជាអគ្គលេ ខាធិការស​មាគមអតីតយុទ្ធជនកម្ពុជា។

ការទទួលដឹកនាំលេីការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង​ (ស.អ.ក)នៅពេលនេះគឺជាភារកិច្ចថ្មីបន្ថែមទៀតលេីការទទួលដឹកនាំ​លើផ្នែកជំ​នា​ញ​ក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ហេីយជា​ចំណុចចំបងក្នុងការងារនេះគឺលោកបានជម្រុញឱ្យកិច្ច​ដំណើរការស្ថាបនាសាងសង់អាគារទីស្នាក់កា​រ​រប​ស់​សមាគម​ ក្នុងខេត្តបាត់ដំបង​ ឱ្យបានឆាប់ជា​មុនសិនដេីម្បីជាទីកន្លែងសម្រាប់ឱ្យក្រុមការងារបំពេញភារកិច្ចប្រកបដោយប្រសិទ្ធិភាពនិងការទទួលខុសត្រូវ​ ស្រប​តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នា​យ​ឧត្ដមសេ​នី​យ៍ កិត្តិសង្គហបណ្ឌិត គន់ គីម​ នាឱ​កាស​នៃពិធីប្រកាសប្រគល់ភារកិច្ចជូនលោ​កឧត្តមសេ​នីយ៍ស្នងការ​នាពេល​នោះ​៕​

អត្ថបទដែលជាប់ទាក់ទង