**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សា ស្តីពីគម្រោងសេវាប្រព័ន្ធថែទាំ និងប្រព័ន្ធសុវត្ថិភាព សម្រាប់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា ស្តីពីគម្រោងសេវាថែទាំប្រព័ន្ធទឹក ភ្លើង ម៉ាស៊ីនត្រជាក់ ប្រព័ន្ធសុវត្ថិភាព និងសម្អាត សម្រាប់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុន ដែលផ្តល់គម្រោងសេវាថែទាំបច្ចេកទេស ផងដែរ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្វាគមន៍ និងលើកឡើងអំពីតម្រូវការសេវកម្មចាំបាច់មួយចំនួនសម្រាប់បំពាក់ក្នុងអគារថ្មីរបស់ក្រសួង ដែលឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយសារតែទំហំអគាររបស់ក្រសួងមហាផ្ទៃថ្មីមានលក្ខណៈធំ ហើយក្នុងន័យ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ធ្វើការថែទាំ ធ្វើយ៉ាងណារក្សាបរិយាកាសបំពេញការងាររបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់នៅអគារទីស្តីការក្រសួងមហាផ្ទៃថ្មីមានភាពល្អប្រសើរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បញ្ជាក់បន្ថែមថា កាលពីពេលកន្លងទៅក្រសួងបានប្រើប្រាស់មន្ត្រី ផ្ទាល់ ដើម្បីធ្វើការសម្អាត និងថែទាំតាមនាយកដ្ឋានរៀងៗខ្លួន ដោយឡែកការងារពាក់ព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធភ្លើង និងសម្ភារៈបច្ចេកទេសនានាមានច្រើន ដែលក្រសួងត្រូវការអ្នកបច្ចេកទេសប្រចាំ ដើម្បីធ្វើការត្រួតពិនិត្យ និងថែទាំ ដូច្នេះកិច្ចប្រជុំនាថ្ងៃនេះគឺធ្វើឡើងដើម្បីស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនបច្ចេកទេស ដើម្បីពិចារណាស្វែងរកចំណុចឯកភាពគ្នា។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុនទទួលបន្ទុក ដែលផ្តល់គម្រោងសេវាថែទាំប្រព័ន្ធទឹក ភ្លើង ម៉ាស៊ីនត្រជាក់ ប្រព័ន្ធសុវត្ថិភាព និងសម្អាត សម្រាប់អគាបរទីស្តីការក្រសួងមហាផ្ទៃថ្មី បានធ្វើបទបង្ហាញលម្អិតស្តីពីប្រព័ន្ធបច្ចេកទេស និងគម្រោងសេវាកម្មនីមួយៗរបស់ក្រុមហ៊ុនជូន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ និងអង្គប្រជុំបានជ្រាប។

ក្រោយបានស្តាប់បទបង្ហាញរបស់ តំណាងក្រុមហ៊ុនរួច ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំឱ្យតំណាងក្រុមហ៊ុន សិក្សារៀបចំនូវឯកសារពាក់ព័ន្ធឱ្យបានលម្អិតបន្ថែមទៀតលើសេវាកម្មរបស់ខ្លួនឡើងវិញ ដើម្បីជាមូលដ្ឋានក្នុងការពិនិត្យ និងពិភាក្សាសម្រេច ដើម្បីដាក់ជូនគណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំពិនិត្យ និងសម្រេចចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង