ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំគណៈកម្មការពិសេសព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មការពិសេសព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការពិសេសព្រឹទ្ធសភា ដើម្បីពិនិត្យលើលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ៕