អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធផលការងារសំខាន់ៗរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្តអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធផលការងារសំខាន់ៗរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្ត
ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធផលការងារសំខាន់ៗរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្ត។ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងប្រធានមន្ទីរមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីត្រៀមដឹកនាំប្រតិភូខេត្ត ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ កន្លងមក របស់រដ្ឋបាលខេត្ត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ៕