**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងមន្ត្រីជំនាញចុះធ្វើការស្ដារប្រព័ន្ធលូ តាមបណ្ដោយផ្លូវ R2 កែងផ្លូវលេខ 70

ភ្នំពេញ​៖​ ដោយមានការណែនាំ និងយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោក ជា ខេមាអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញសាធារណៈការសណ្ដាប់ធ្នាប់ និងអនាម័យ បរិស្ថានខណ្ឌ ចុះធ្វើការស្ដារប្រព័ន្ធលូ តាមបណ្ដោយផ្លូវ R2 កែងផ្លូវលេខ 70 ដែលមានប្រវែងជាង០១គីឡូម៉ែត្រ ស្ថិតនៅភូមិ២០ និងភូមិ២៤ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ជា ខេមា បានឲ្យដឹងថា កន្លងមកនៅតាមបណ្ដោយផ្លូវលេខR2 កែងផ្លូវ 70 នេះ ដែលមានប្រវែង១២២៧ម៉ែត្រ មានការជនលិចទឹកដល់ភូមិ ផ្ទះរបស់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ពេលមានភ្លៀងធ្លាក់ម្ដងៗ។ ដូច្នេះពលរដ្ឋមានការសំណូមពរមកអាជ្ញាធរខណ្ឌពេលនោះអាជ្ញាធរខណ្ឌបានចុះត្រួតពិនិត្យមើលដោយនៅតាមបណ្ដោយផ្លូវនេះមានប្រព័ន្ធលូត្រឹមត្រូវ ដោយមុខកាត់មួយម៉ែត្រ២តឹក ទៅមួយម៉ែត្រ ៥តឹក។ បន្ទាប់មកមន្ត្រីជំនាញបានបន្តត្រួតពិនិត្យឃើញថានៅមានអណ្តូងលូ និងក្នងបណ្តាញលូនីមួយៗមានការកកស្ទះទៅដោយសំរាម សំបកកំប៉ុង ថង់ប្លាស្ទិក ដី.ជាដើម បង្កជាការកកស្ទះប្រព័ន្ធទឹកលែងហូរ។

លោកបន្តទៀតថា ធ្វើលើកនេះគឺធ្វើឲ្យស្អាត ធ្វើឲ្យអស់ ធ្វើឲ្យលែងមានការកកស្ទះបន្តទៀត ហើយការស្តារត្រូវធ្វើឲ្យស្អាតកុំធ្វើកិច្ចការនេះដដែលៗ បើធ្វើដដែលៗនាំឲ្យខាតបង់ថវិកា និងពេលវេលាព្រោះយើងមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើដើម្បីបម្រើប្រជាពលរដ្ឋមូលដ្ឋាន។

ជាមួយគ្នានោះលោកអភិបាល បានឆ្លៀតសួរសុខទុក្ខបងប្អូនពលរដ្ឋរស់នៅអមសងខាងផ្លូវលេខ៧០ នេះ និងបានណែនាំដល់អាជ្ញាធរមូលដ្ឋានសង្កាត់ស្រះចក ផងដែរថា ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា នូវឯកសារផ្សេងៗ មិនត្រូវទុកចោលព្រងើយនោះឡើយ។ នឹងសូមសំណូមពរដល់ពលរដ្ឋទាំងអស់ជួយថែរក្សាអនាម័យ បរិស្ថាន កុំយកសំរាមទុកចោលនៅលើមាត់លូ ត្រូវវិចខ្ចប់ឲ្យបានបានត្រឹមត្រូវ សំរាមត្រូវចេញតាមពេលកំណត់របស់ក្រុមហ៊ុន ចៀសវាងការចេញសំរាមក្រៅម៉ោង ដែលអាចបង្កការកកស្ទះដល់មាត់លូពេលមេឃភ្លៀង។

ទន្ទឹមនិងនោះលោក អភិបាល សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ សង្កាត់ទាំង១១ នឹងបន្តសហការចូលរួមដើម្បីមូលដ្ឋានយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង