**មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបានៅសប្តាហ៍ក្រោយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ**អូស្ត្រាលី នឹងបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច**បុរសជនជាតិអ៊ីស្រាអែលម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​គ្រោង​សម្លាប់​លោក Netanyahu**សិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរែ

មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ផ្ដល់បណ្ណកម្មសិទ្ធដីធ្លី ដល់ប្រជាពលរដ្ឋនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

ព្រះសីហនុ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានផ្ដល់ប័ណ្ណកម្មសិទ្ធដីធ្លីជូនដល់ប្រជាពលរដ្ឋ នៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រមាណជាង៥០០បណ្ណ បន្ទាប់ពីដំណើរចុះបញ្ជីរួចរាល់ជាស្ថាពរ។

ពិធីនេះធ្វើឡើងនៅបរិវេណសាលាឃុំអូរឧកញ៉ាហេង នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នរូបនីយកម្ម សំណ់ង និងសុរិយោដីខេត្តព្រះសីហនុ ដែលមានការចូលរួមពីលោកអភិបាលរងស្រុក ប្រធានភូមិបាលស្រុក អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន។

លោក សំ សុមុនោ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តព្រះសីហនុ បានអានរបាយការណ៍ អំពីការចុះបញ្ជី ជាលទ្ធផលដែលទទួលបានពីការចុះបញ្ជីភូមអូរចំណារ ឃុំអូរឧកញ៉ាហេង ក្បាលដីដែលគណៈកម្មការរដ្ឋបាលបានលើកសំណើផ្តល់កម្មសិទ្ធិលើដីធ្លីក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ (ប័ណ្ណកម្មសិទ្ធិ) សរុបចំនួន ៥០៤ក្បាលដី នៃចំនួនក្បាលដីសរុប ៥៧៣ ក្នុងនោះរួមមាន៖
ទ្រព្យប្តីប្រពន្ធ ចំនួន ៣៦៧ក្បាលដី
ទ្រព្យខាងប្រពន្ធ ១៣ក្បាលដី
ទ្រព្យខាងប្តី ១១ ក្បាលដី
ទ្រព្យនៅលីវ ១០៥ក្បាលដី
ទ្រព្យកម្មសិទ្ធិអវិភាគ ៦ក្បាលដី
ទ្រព្យរដ្ឋ ១ក្បាលដី
និងទ្រព្យនីតិបុគ្គលផេ្សងពីរដ្ឋ ចំនួន១ក្បាលដី។

លោកបន្តទៀតថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូន គឺធានារបាននូវភាពកក់ក្តៅ និងសុវត្ថិភាពដីធ្លី មានសិទ្ធិកាន់កាប់ដីធ្លីពេញលេញ តាមរយៈវិញ្ញបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាង នូវការរំលោភបំពាន់លើដីធ្លី ។ ដូចនេះ ប័ណ្ណកម្មសិទ្ធិនេះ គឺជាភស្តុតាង បញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ មិនមានជនណាមួយអាចក្លែងបន្លំ ឫធ្វើការដកហូតដីនោះបានឡើយ លើកលែងតែក្នុងករណីដែលរដ្ឋត្រូវការដើម្បីផលប្រយោជន៍សារធារណៈ ហើយត្រូវទូទាត់ជាមុននូវសំណងដោយសមរម្យ និង យុត្តិធម៌។

ក្នុងពិធីនោះលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តាំងនាមអោយអាជ្ញាធរខេត្ត សូមចូលរួមអបអរសាទរ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) នៅភូមិអូរចំណា ដែលបានធ្វើការចុះបញ្ជីដីធ្លីកន្លងមក តាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីនិតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងសារាចរណែនាំលេខ ០០១ ដនស.សដ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ប្រកបដោយតម្លាភាព និងបច្ចេកវិជ្ជាទំនើប ដែលប្រទេសជឿនលឿន លើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី នេះជាការសមស្របបំផុត ដែលបានកំណត់ក្នុងគោលនយោបាយដីធ្លី របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាប្រយោជន៍រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាម្ចាស់ដីផង ។

លោកអភិបាលរងខេត្តបន្តទៀតថា នេះគឺជាខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា តែងគិតគូដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រោះនេះគឺជាទិសដៅរបស់រាជរដ្ឋាភិបាល មានដីត្រូវតែចុះបញ្ជី ដើម្បីប្រែក្លាយឲ្យជាទម្លាប់ និងប្រពៃណី គឺបង្កើតបាននូវវប្បធម៌ចុះបញ្ជីដីធ្លី សម្រាប់ប្រទេសកម្ពុជានាពេលខាងមុខ ។

លោកបន្ថែមទៀតថា ដើម្បីសម្រេចបានដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) នីមួយៗ គឺមានការងារច្រើនណាស់ ដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ មន្ទីរ ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន និងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ ទាំងដីរដ្ឋ និងដីឯកជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង