ឧត្តមសេនីយ៍ទោ ឡោ សុខា បើកកិច្ចប្រជុំស្ដីពីការដាក់ចេញនូវផែនការ ការពារសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងគណៈប្រតិភូអមដំណើរដែល ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធ ៤កើត ខែមាឃឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំស្ដីពីការរៀបចំដាក់កម្លាំង ការពារសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងគណៈប្រតិភូអមដំណើរដែលអញ្ជើញមកចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីនាពេលខាងមុខនេះ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីពីសំណាក់លោក លោកស្រីស្នងការរង , លោក មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ , លោក អធិការនគរបាល ក្រុង/ស្រុក ទាំង៥ ផងដែរ ៕