ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យឡើងវិញនូវខ្លឹមសារនៃមាត្រានីមួយៗនៃសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី
ភ្នំពេញ៖ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបន្ដដើម្បីពិនិត្យឡើងវិញនូវខ្លឹមសារនៃមាត្រានីមួយៗនៃសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី ដែលរៀបចំឡើងនៅក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេស។
កិច្ចប្រជុំនេះបានពិនិត្យ ពិភាក្សា ផ្ទៀងផ្ទាត់ និងកែសម្រួលលើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីដាក់ជូនក្រុមការងារថ្នាក់ដឹកនាំពិនិត្យសម្រេចបន្ត៕