**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជួបសំណេះសំណាល ផ្តល់រង្វាន់ដល់ប្រតិភូកីឡាខេត្តត្បូងឃ្មុំ១២៧នាក់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាខេត្តត្បូងឃ្មុំ រួមមានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាកាវិនី សរុបចំនួន១២៧នាក់ បានចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ក្រោមពាក្យស្លោក (កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ) ។

ក្នុងឳកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាល-អភិបាលរងក្រុងស្រុក ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ស.ស.យ.ក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ និងគណៈកម្មាធិការរៀបចំការប្រកួត នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នាពេលកន្លងមក ដែលកីឡាករ កីឡាការិនីទាំងអស់ បានខិតខំប្រកួតបញ្ចេញទេពកោសល្យ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ក្នុងការប្រកួតបានយ៉ាងល្អ ជាពិសេសទទួលបានជ័យលាភី សម្រាប់ខេត្តត្បូងឃ្មុំយើងទាំងមូល។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ពិតជាមានមោទនភាពចំពោះការរៀបចំពិធី និងដំណើរការនៃការប្រកួតដ៏ល្អនេះ គឺបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាច្រើនម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា កត្តាសុខសន្តិភាព បានធ្វើអោយ ប្រទេសជាតិមានការរីចំរើនលើគ្រប់វិស័យ សូមអរគុណសន្តិភាព ក្នុងនោះវិស័យកីឡា ក៏វិស័យមួយដែលមានការរីកចំរើនគួរឲ្យកត់សម្គាល់។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនី ជាពិសេសលើកទឹកចិត្តកម្លាំងកាយ និងកម្លាំងស្មារតី ធ្វើឲ្យប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិទទួលបានលទ្ធផលគួរជាទីមោនៈ។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់យុវជនយុវនារីទាំងអស់ ក្រៅពីការសិក្សា សូមនាំគ្នាលេងកីឡា ពីព្រោះកីឡានាំមកនូវសុខភាព បង្កើនសាមគ្គីភាព ជៀសផុតពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនី ទទួលជ័យលាភី ព្រមទាំង ប្រតិភូ គ្រូបង្វឹក សិស្សានុសិស្ស យុវជន (ស.ស.យ.ក) យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម ផងដែរ។

បើតាមការបញ្ជាក់ របស់លោកស្រី ហេង ណាឡែន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ការប្រកួតកីឡានេះ បានប្រព្រឹត្តទៅ ចាប់ផ្ដើមពីថ្ងៃទី ១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅ ក្នុងនោះរដ្ឋបាលខេត្ត បានបញ្ជូនប្រតិភូកីឡាខេត្តរួមមាន៖ គ្រូបង្វឹក ,គ្រូជំនួយ ,កីឡាករ ,កីឡាកាវិនី សរុបចំនួន១២៧នាក់ ប្រកួតប្រជែង ចំនួន១២ប្រភេទវិញ្ញាសារកីឡា ជាលទ្ធផលទទួលបាន មេដាយមាស ១គ្រឿង ,មេដាយប្រាក់ ៩គ្រឿង និងមេដាយសំរឹទ្ធិ ៧គ្រឿង សរុបរួមទទួលបានចំនួន ១៧គ្រឿង ក្នុងនោះមានដូចជា៖

1-ប្រភេទកីឡាហែលទឹក និងបូស្យាជនពិការ ទទួលបានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង
2-ប្រភេទកីឡា WTF ទទួលបានមេដាយប្រាក់ ១គ្រឿង
3-ប្រភេទកីឡាទ្រីយ៉ាត្លុង ទទួលបានមេដាយប្រាក់ ១គ្រឿង
4-ប្រភេទកីឡាអត្តពលកម្ម ទទួលបានមេដាយប្រាក់ ១គ្រឿង
5-ប្រភេទកីឡាវាយសី ទទួលបានមេដាយ សំរឹទ្ធិ ១គ្រឿង
6-ប្រភេទកីឡាសូហ្វតិន្ន័ស ទទួលបានមេដាយមាស ១គ្រឿង និងសំរឹទ្ធ២
7-ប្រភេទកីឡាវ៉ូវីណាម ទទួលបានមេដាយសំរឹទ្ធិ ៣គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង