អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកកែវសីមា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកកែវសីមា បានរៀបចំពិធីចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកកែវសីមាចំនួន ៣រូប និងនាយករដ្ឋបាលស្រុកកែវសីមា ១រូប។
ពិធីនេះប្រព្រឹត្តទៅ នៅសាលប្រជុំរដ្ឋបាលស្រុកកែវសីមា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឹម កាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកែវសីមាគ្រប់លំដាប់ថ្នាក់ ។
លោកអភិបាលរង នៃគណៈអភិបាលស្រុកកែវសីមា ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី រួមមាន៖ ១. លោក ទឹម សេងហួត ២.លោក សុះ មីឡែន ៣.លោក ម៉ី ស៉ីណាត និងលោក កែម សុភ័ក្រ ជានាយករដ្ឋបាលស្រុកកែវសីមា ៕