ឯកឧត្តម តូច ចាន់នី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្តល់យោបល់ធាតុចូលសម្រាប់ការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា ២០២៣-២០៣០
ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្តល់យោបល់ធាតុចូលសម្រាប់ការរៀបចំក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា ២០២៣-២០៣០ ដើម្បីតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសិន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមអគ្គនាយក ឯកឧត្តមនាយកវិទ្យាស្ថាន លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ៕