**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា

ក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចពិគ្រោះយោបល់ជាមួយអន្តរក្រសួង និងវិស័យឯកជន ដើម្បីពិនិត្យលើបញ្ជីសំណើ និងបញ្ជីផ្តល់ឱ្យ ក្នុងវិស័យពាណិជ្ជកម្មសេវា ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម

ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចពិគ្រោះយោបល់ជាមួយវិស័យរដ្ឋ និងឯកជន ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ជីផ្តល់ឱ្យ(Offer List) និងបញ្ជីសំណើ (Request List) ក្នុងវិស័យពាណិជ្ជកម្មសេវា ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។

កិច្ចពិគ្រោះយោបល់នេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន, ធនាគារជាតិនៃកម្ពុជា, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏ដូចជាបណ្តាក្រុមហ៊ុនផ្ដល់សេវាកម្មក្នុងស្រុកពាក់ព័ន្ធប្រមាណ ០៨ ក្រុមហ៊ុន ដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាគមសហគ្រិនវ័យក្មេង និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សរុបប្រមាណ ៨០រូប។

ក្នុងឱកាសនោះ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធបានចូលរួមផ្ដល់ជាយោបល់ ពិនិត្យ និងពិភាក្សាគ្រប់ជ្រុងជ្រោយរាល់បញ្ជីផ្តល់ឱ្យ និងបញ្ជីសំណើក្នុងវិស័យពាណិជ្ជកម្មសេវា ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement) ដើម្បីត្រៀមចូលរួម ចរចាជុំទី៣ ដែលគ្រោងប្រព្រឹត្តទៅក្នុងខែកុម្ភៈ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម។

ទន្ទឹមនោះ កិច្ចពិគ្រោះយោបល់ក៏បានផ្តល់នូវវេទិកាជូនវិស័យឯកជន ដែលមានតំណាងពីបណ្តាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មសំខាន់ៗ ដើម្បីចូលរួមពិនិត្យ បំពេញបន្ថែមនិងលើកនូវសំណូមពរនានាយ៉ាងផុសផុល ដើម្បីបម្រើផលប្រយោជន៍ជូនវិស័យឯកជនក្នុងស្រុកទាំងមូល។តាមរយៈកិច្ចពិគ្រោះយោបល់នេះ ដោយឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់លើមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ កម្ពុជានឹងមានលទ្ធភាពកំណត់ជំហររួមត្រៀមការចរចាជុំទី៣ នាពេលខាងមុខ ដើម្បីទាញយកអត្ថប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាជូនធុរជន និងវិនិយោគិនក្នុងស្រុក ក៏ដូចជាទាក់ទាញលំហូរវិនិយោគកាន់តែច្រើនមកកម្ពុជា ក្នុងបុព្វហេតុកំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ការចរចាលើបញ្ជីផ្តល់ឱ្យ និងបញ្ជីសំណើរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម គ្របដណ្តប់លើវិស័យ និងអនុវិស័យសំខាន់ៗ រួមមាន៖ សេវាដឹកជញ្ជូន, អប់រំ, ទេសចរណ៍, ធុរកិច្ច, ទំនាក់ទំនង, ការចែកចាយ, សុខាភិបាល, វិស្វកម្មនិងសំណង់, ការជួល, បច្ចេកវិទ្យា, ទូរគមនាគមន៍, បរិស្ថាន, ហិរញ្ញវត្ថុ, សណ្ឋាគារ។-ល-៕

អត្ថបទដែលជាប់ទាក់ទង